khmer eng
  • លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ចំនួន ១៥០នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមនុស្សវ័យចាស់ចំនួន ១៥០នាក់ មកពីសង្កាត់ចោមចៅទី១,ទី២,ទី៣ ដើម្បីអប់រំផ្សព្វផ្សាយស្តីពី “ការថែទាំសុខភាពមនុស្សវ័យចាស់” អបអរទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២៣ និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា នៅក្នុងបរិវេណវត្តជម្ពូវន័ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ពិធីសំណេះសំណាលនេះ រៀបចំឡើងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ និងមានការចូលរួមពីលោកជំទាវ កែវ រត្ន័តារា ប្រធានគ.ក.ស.ក រាជធានីភ្នំពេញ, លោកជំទាវ ម៉ម សុធី សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ, លោកស្រីអភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ, លោកស្រីប្រធានគ.ក.ស.ក ខណ្ឌពោធិ៍សែនជ័យ និងលោក លោកស្រីចៅសង្កាត់ផងដែរ។

    សូមបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងឱកាសនោះ រួមានម្នាក់ៗទទួលបាន ៖ អង្ករ១០គីឡូក្រាម, ត្រីខ ១យួរ និងថវិកាចំនួន ៥០,០០០ (ហាសិបពាន់)រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ